www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, December 2, 2025

នៅសល់ឱកាសការងារជាង ៨ម៉ឺនកន្លែងទៀត កំពុងរង់ចាំបងប្អូនអតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញឱកាសការងារ ដែល នៅសល់ជាង ៨ម៉ឺនកន្លែងផ្សេងទៀត សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និងតេឡេក្រាម កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ឱកាសការងារចំនួន ៨៦ ៨៩១កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។

ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។

ដោយឡែក បងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមសិប្បកម្ម ការដ្ឋានសំណង់ និងកសិដ្ឋានជាដើម ដែលជាការងារស្ថិតនៅក្រៅប្រព័ន្ធ។

ដើម្បីទទួលបានឱកាសការងារទាំងជាង ៨ម៉ឺនកន្លែងនោះ បងប្អូនអតីតពលករ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើ សូមទាក់ទងទៅលេខទូរសព្ទ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លេខនេះ បងប្អូនក៏អាចសាកសួរព័ត៌មានអំពីចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈល្អៗ ផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages