www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, December 15, 2025

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រគល់ម៉ាសការពារសារធាតុពុលជូនតំណាងក្រសួងការពារជាតិ សម្រាប់ចែកជូនវីរៈកងទ័ពនៅសមរភូមិមុខ

 


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រគល់ម៉ាសជូនតំណាងក្រសួងការពារជាតិ សម្រាប់ធ្វើការបែងចែកជូនវីរៈកងទ័ពកម្ពុជា នៅតាមសមរភូមិមុខ ដែលកំពុងតតាំងយ៉ាងអង់អាចក្លាហានប្រឆាំងការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាព របស់កម្ពុជាទាំងកំរោលនិងឃោឃៅជាទីបំផុត ដោយបានរំលោភច្បាប់អន្តរជាតិ បង្ករអសន្តិសុខក្នុងតំបន់និងសកលលោក។

ម៉ាសការពារសារធាតុពុល ដែលសម្តេចប្រធានរដ្ឋសភា ប្រគល់ជូនតំណាងក្រសួងការពារជាតិនាពេលនេះ មានចំនួន៥ពាន់ ដែលទទួលបានពីសមាជិកសមាជិការដ្ឋសភា និងសប្បុរសជននានា។ កន្លងមកសម្តេចប្រធានរដ្ឋសភា បានទទួលជំនួយជាម៉ាសការពារសារធាតុពុលនេះ ពីគណៈកម្មការទី៨ នៃរដ្ឋសភា និងពីលោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា និងលោកស្រី ផងដែរ។

បើតាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី, ម៉ាសការពារសារធាតុពុលនេះ ពិតជាមានសារៈសំខាន់ និងឆ្លើយតបតម្រូវការជាក់ស្តែង។ ត្បិតនៅក្នុងការឈ្លានពានមកលើអធិបតេយ្យកម្ពុជា នាពេលនេះ ថៃបានប្រើប្រាស់សព្វាវុធធន់ធ្ងន់ ព្រមទាំងផ្សែងពុលយ៉ាងព្រៃផ្សៃ មកលើវីរៈកងទ័ព និងពលរដ្ឋស៊ីវិលរបស់កម្ពុជា។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនវីរៈកងទ័ពទាំងអស់ ដែលបានខិតខំតស៊ូ ក្រាញ់ននាល ប្រយុទ្ធប្រឆំាងនឹងការឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជាដោយគោរពតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ថ្នាក់ដឹកនាំ មិនចុះញ៉មនឹងខ្មាំងសត្រូវឡើយ។ វីរៈភាពដ៏អង់អាចក្លាហានរបស់យុទ្ធជនក្នុងសមរភូមិមុខ បានជំរុញឱ្យមានកម្លំាងសាមគ្គីជាតិយ៉ាងរឹងមាំឈរពីក្រោយ លើកទឹកចិត្តនិងឧបត្ថម្ភគាំទ្រជានិច្ច។

ថ្នាក់ដឹកនាំរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅបន្តទទួលបានជំនួយឧបត្ថម្ភបន្តបន្ទាប់ និងធ្វើការបែងចែកអំណោយទំាងអស់នោះ ជូនសមរភូមិជួរមុខបន្តទៀត ឆ្លើយតបការអំពាវនាវនិងការយកចិត្តទុកដាក់ជាខ្លំាងបំផុត ចំពោះវីរកងទ័ពនិងពលរដ្ឋ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages