www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, December 15, 2025

អភិបាលខេត្តបាត់ដំបង បន្តនាំយកអំណោយពីសប្បុរសជន ចុះចែកជូនបងប្អូនភៀសសឹក នៅមណ្ឌលសុវត្ថិភាព វត្តសង្កែវារ ស្ថិតក្នុងឃុំបវេល ស្រុកបវេល

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះបានបន្តដឹកនាំក្រុមការងារ ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដែលទទួលបានពីសប្បុរសជនបន្តបន្ទាប់ មានអង្ករ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ ដែលសប្បុរសជនឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត ចុះចែកជូនបងប្អូនភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តសង្កែវារ ស្ថិតក្នុងឃុំបវេល ស្រុកបវេល។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរ និងមន្រ្តីជំនាញខិតខំយកចិត្តទុកដាក់ពង្រឹងសណ្តាប់ធ្នាប់ ជួយអន្តរាគមន៍ និងសម្របសម្រួលដោះស្រាយ បញ្ហាប្រឈមផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពឱ្យបានល្អប្រសើរ និងស្នើឱ្យបងប្អូនជនភៀសសឹកទាំងអស់ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព ចូលរួមរក្សាអនាម័យ បរិស្ថាន ហូបស្អាត ផឹកស្អាត រស់នៅស្អាត។

លោក សុខ លូ បានបន្ថែមថា បងប្អូនភៀសសឹកត្រូវចេះគោរពស្រឡាញ់គ្នាក្នុងគ្រាលំបាកនេះ ដើម្បីរស់នៅបានសុខសាន្ត មានសាមគ្គីភាពល្អ ចេះជួយគ្នាទៅវិញទៅមក ដើម្បីរួមរស់ជាមួយគ្នាបានសុខសុវត្ថិភាពក្នុងទីតាំងមណ្ឌលសុវត្ថិភាពនេះ។ សូមបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយសត្រូវឈ្លានពាន។

នាឱកាសនោះដែរ បងប្អូនដែលបានភៀសសឹក បានបង្ហាញអារម្មណ៍កក់ក្តៅដែលទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជន ដែលតែងតែជួយសម្រួលនូវទុក្ខលំបាកនានានៅតាមមណ្ឌលភៀសសឹក៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages