ខេត្តកំពត ដែលមានបេក្ខជនត្រូវប្រឡងប្រជែងនៅមណ្ឌលខេត្តកំពត ចំនួន ៤០១ នាក់ មកពីខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង ។
លោក សុក ធី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពត បានបញ្ជាក់ថា៖ ការប្រឡងជ្រើសរើស ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ មានបេក្ខជនសរុបចំនួន ៤០១ នាក់ ស្មើនឹង១៧ បន្ទប់ ក្នុងនោះបេក្ខជនដាក់ពាក្យនៅខេត្តកំពត ចំនួន ១៩៣ នាក់ ស្រី ៥៥ នាក់ , បេក្ខជនដាក់ពាក្យនៅខេត្តកែប ចំនួន ៩៣ នាក់ ស្រី ៥៦ នាក់ , បេក្ខជនដាក់ពាក្យនៅខេត្តព្រះសីហនុ ចំនួន ៩៥ នាក់ ស្រី ៥៣ នាក់ , និងបេក្ខជនដាក់ពាក្យនៅខេត្តកោះកុងចំនួន ២០ នាក់ ស្រី ១០នាក់ រយៈពេលប្រឡង២ម៉ោង លើវិញ្ញាសារចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ ។
សូមបញ្ជាក់ផងដែរថា៖ ការប្រឡងជ្រើសរើសបញ្ចូលក្របខណ្ឌមន្ត្រីពន្ធនាគារ ធ្វើទៅតាមការកំណត់របស់ក្រសួងមហាផ្ទៃ។ ក្នុងការប្រឡងនេះ គឺបានប្រព្រឹត្តទៅមួយព្រឹកពេញ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ ទៅតាមការកំណត់នៃកម្មវិធីរបស់ក្រសួងមហាផ្ទៃ៕











No comments:
Post a Comment