កំពត យុទ្ធនាការសម្អាតសំរាមសំណល់រឹងដើម្បីបរិស្ថានក្នុងឃុំសត្វពងដើម្បីលើកកម្ពស់សម្ព័ន្ធភាពនិងសុខុមាលភាព នាព្រឹកថ្ងៃចន្ទទី 27 ខែមេសាឆ្នាំ 2026 រដ្ឋបាលស្រុកឈូកបានបើកយុទ្ធនាការផ្សព្វផ្សាយពីបញ្ហាការទុកដាក់សំរាមនិងកាកសំណល់រឹងនៅតាមបណ្ដាលភូមិឃុំស្រុកឱ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងអំពីបញ្ហាការទុកដាក់សំរាមនិងកាកសំណល់រឹង ដើម្បីទទួលបាននូវសម្ព័ន្ធភាពអនាម័យល្អនិងទទួលបាននូវសុខុមាលភាពល្អប្រសើរ។
១.គោលបំណងយុទ្ធសាស្ត្រយុទ្ធនាការនេះត្រូវបានរៀបចំឡើងយ៉ាងផុសផុល។ដោយផ្ដោតលើការរៀបចំអនាម័យលើដងផ្លូវសាធារណៈចម្រុះប្រមូលកាកសំណល់តាមដងផ្លូវនិងទីប្រជុំជនដើម្បីលុបបំបាត់ក្លិនហ្នឹងកែលម្អសម្រស់មូលដ្ឋានស្រុកយើងឱ្យបានល្អប្រសើរ
២.ប្រសាសន៍ថ្នាក់ដឹកនាំនិងការអំពាវនាវក្នុងឱកាសនោះ លោកសៅមឿន អភិបាលនៃគណៈអភិបាលស្រុកឈូក បានសង្កត់ធ្ងន់និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យប្រកាន់យកនូវគោលការណ៍ ស្អាត ៣យ៉ាង ទីមួយផ្ទះស្អាត ភូមិស្អាត សហគមន៍ស្អាត លោកអភិបាលបានបញ្ជាក់ថា {{ការចូលរួមរបស់បងប្អូនមិនត្រឹមតែការពារសុខភាពប៉ុណ្ណោះទេ។តែថែមទាំងជួយទាក់ទាញភ្ញៀវទេសចរណ៍ដែលដែលធ្វើដំណើរឆ្លងកាត់ស្រុកឈូករបស់យើងផងដែរ
៣.លទ្ធផល និងការប្ដេជ្ញាចិត្តរបស់រដ្ឋបាលស្រុកឈូកបានបង្ហាញការផ្ដាច់ញាចិត្តខ្ពស់ក្នុងការបន្តសកម្មភាពសម្អាតបរិស្ថាននេះឲ្យបានជាប្រចាំ។គោលដៅចុងក្រោយគឺប្រែក្លាយស្រុកឈូកឱ្យក្លាយជាតំបន់គំរូផ្នែកអនាម័យនិងបរិស្ថានប្រចាំខេត្តកំពត។








No comments:
Post a Comment