www.snews-phsasphsacheatnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, April 23, 2026

លោកសៅមឿន អភិបាលស្រុកឈូក បានសរសេរផ្ញើសាររំលែកមរណទុក្ខ ជូនចំពោះ លោក ខៀវ តេង មេឃុំតាកែន ព្រមទាំងក្រុមគ្រួសារនៃសព

 


តាងនាមថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ប្រជាពលរដ្ឋ ទូទាំងស្រុកឈូក និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាអភិបាលស្រុកឈូក ពិតជាមានសេចក្តីតក់ស្លុត និងសោកស្តាយជាអនេក ដោយទទួលដំណឹងថា លោក ខៀវ តេង មេឃុំតាកែន បានទទួលមរណភាពនៅថ្ងៃពុធ ៦កើត ខែពិសាទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៥:៣៣ នាទីល្ងាច ដោយរោគាពាធ។

មរណភាពរបស់ លោក ខៀវ តេង គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាក្មេក និងជីតាទួត ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត និងជាទីគោរពស្រលាញ់បំផុតរបស់កូនចៅ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាង ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅទាំងអស់ក្លាយជាពលរដ្ឋល្អនៅក្នុង សង្គមជាតិ ។ ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវធនធានមនុស្សមួយរូប ដែលធ្លាប់បានចូលរួមចំណែកយ៉ាងសកម្ម ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយឆន្ទៈមនសិការក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជន ។ ទោះបីជា រូបកាយរបស់ លោក ខៀវ តេង បានលាយើងទាំងអស់គ្នាទៅដោយគ្មានពេលនឹងវិលត្រឡប់មកវិញក៏ពិតមែន ប៉ុន្តែ ដួងវិញ្ញាណក្ខន្ធរបស់ លោក នៅតែស្ថិតជាប់ជានិច្ចក្នុងអារម្មណ៍យើងខ្ញុំទាំងអស់គ្នាជានិច្ច ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំរកអ្វីប្រៀបផ្ទឹមពុំបាននេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីស្រណោះអាឡោះអាល័យជាទីបំផុត និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក ខៀវ តេង សូមឆាប់បានយោនយកកំណើតកើតក្នុងឋានសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម លោកស្រី ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខ ដោយក្តីក្រៀមក្រំបំផុត ពីយើងខ្ញុំទាំងអស់គ្នា ៕៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages