www.snews-phsasphsacheatnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, April 25, 2026

ក្រោមការយកចិត្តទុកដាក់និងចុចបង្គាប់កាបង្ហាញពីឯកឧត្តម ម៉ៅធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបង្គាប់ការឲ្យក្រុមការងារពិសេសរបស់មន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពតចុះទៅត្រួតពិនិត្យនឹងវាយតម្លៃក្នុងការជួសជុលស្ពានដែលមានការទ្រុឌទ្រោមឡើងវិញដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលឆ្លងកាត់ធ្វើចរាចរណ៍ឡើងវិញ

 

ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំលោក ព្រាប សុផាត ប្រធានមន្ទីរដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពត រួមទាំងក្រុមការងារនិងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រពាំងឃ្លាំងបានចុះពិនិត្យសិក្សាវាយតម្លៃ លើគម្រោងសាងសង់ស្ពានមួយកន្លែងដែលមានសភាទ្រុឌទ្រោមយ៉ាងខ្លាំង ស្ថិតនៅភូមិព្រៃព្រាយឃុំត្រពាំងភ្លាំងស្រុកឈូកខេត្តកំពត។

លោកបានបញ្ជាក់ទៀតថា ចំពោះការសាងសង់ស្ពាននេះនឹងចាប់ផ្ដើមមានការសាងសង់នៅពេលឆាប់ៗខាងមុខនេះហើយ មិនទុកយូរឡើយពីព្រោះផ្លូវនេះគឺជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ផងដែរ ហើយក៏ជាតម្រូវចាំបាច់របស់បងប្អូនប្រជាពលរដ្ឋផងដែរ។

 យ៉ាងវិញទៀត សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចរាចរណ៍តាមដងផ្លូវនេះសូមមេត្តាមានការយោគយល់និងប្រុងប្រយ័ត្នឲ្យបានខ្ពស់

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages