www.snews-phsasphsacheatnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, April 3, 2026

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៦ បានអញ្ជើញចូលរួម ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណដល់កងកម្លាំងខេត្តកំពង់ស្ពឺ ក្នុងឱកាសនៃការខិតជិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ គណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ថ្នាក់ដឹកនាំខេត្ត មេបញ្ជាការ មេបញ្ជាការរង ស្នងការនគរបាលខេត្ត មន្រ្ដីរាជការសាលាខេត្ត អភិបាលក្រុង ស្រុក និងកងកម្លាំង ប្រមាណជាង ២៨០នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានឡើងសម្ដែងមតិស្វាគមន៍ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងការគិតគូរយ៉ាងម៉ត់ចត់ដល់សុខទុក្ខប្រជាពលរដ្ឋ និងក្រុមគ្រួសារវីរកងទ័ព នៅគ្រប់កាលៈទេស។

នាឱកាសនៃពិធីសំណេះសំណាលនាឯកឧត្តម ហ៊ុន ម៉ានី ក៏បានសាកសុខទុក្ខដល់កងកម្លាំងទាំងអស់ដែលមានវត្តមាននៅទីនោះ និងកោតសរសើរ ចំពោះការប្តេជ្ញាចិត្ត និងវីរភាពដ៏មោះមុតរបស់ កងកម្លាំង ទាំងអស់ ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការធានា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ។

ជាពិសេសគឺការត្រៀមខ្លួនបំពេញការងារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ដែលកងកម្លាំងត្រូវបំពេញភារកិច្ច ដើម្បីផ្ដល់ភាពសប្បាយរីករាយ ផ្ដល់ជូនសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅក្នុងខេត្តកំពង់ស្ពឺ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋជួរក្រោយទាំងអស់ មិនដែលភ្លេចកងទ័ពជួរមុខរបស់យើង ដែលជាក់ស្ដែងយើងបានរៀបចំកម្មវិធីសរេសរសារដើម្បីយកទៅជូនពួកគាត់។

សូមជម្រាបជូនថា អំណោយដែលត្រូវប្រគល់ជូនកងកម្លាំង នាឱកាសនោះ ១ អង្គភាពទទួលបាន អង្ករ ៥ តោន មី ១០០កេស ទឹកសុទ្ធ ១០០ កេស ភេសជ្ជៈ ១០០កេស និងថវិកា ១០លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងមានការចូលរួមចំណែកសម្ភារ ថវិកាបន្ថែមមួយចំនួនពី ឯកឧត្តម សេង ញ៉ក់ តំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ស្ពឺ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈផងដែរ។

អត្ថបទ៖គឹមហុក 

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages