ជុំវិញសកម្មភាពសាងសង់របងថ្មខាងលើនេះ បាននិងកំពុងបង្កើតជាចម្ងល់យ៉ាងខ្លាំងពីសំណាក់មហាជន ដោយពួកគាត់មើលឃើញថា ទីតាំងនោះជាប្រភេទដីកសិកម្មលិចទឹក។ មហាជនបានលើកជាសំណួរថា «ហេតុអ្វីបានជាប្រភេទដីកសិកម្ម បែរជាអាចសាងសង់របងថ្មព័ទ្ធជុំវិញបានទៅវិញ? តើការសាងសង់នេះ មិនចាំបាច់សុំច្បាប់អនុញ្ញាតកែប្រែសណ្ឋានដីជាមុនសិនទេឬ?»។
ដើម្បីស្វែងរកការបំភ្លឺជុំវិញករណីខាងលើនេះ អង្គភាពព័ត៌មានយើងបានធ្វើការទំនាក់ទំនងតាមទូរសព្ទទៅ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ប៉ុន្តែលោកបានឆ្លើយតបថា លោកកំពុងជាប់រវល់ប្រជុំ។ ដោយឡែក ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប វិញ អង្គភាពយើងនៅតែមិនទាន់អាចសុំការបកស្រាយបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
ទោះជាយ៉ាងណា មហាជននៅតែបន្តតាមដាន និងរង់ចាំមើលថា តើម្ចាស់ទីតាំងដីព្រៃលិចទឹកខាងលើ បានសុំច្បាប់អនុញ្ញាតកែប្រែសណ្ឋានដី និងសុំច្បាប់សាងសង់ពីអាជ្ញាធរដែនដី ឬមន្ទីរជំនាញត្រឹមត្រូវហើយឬនៅ មុននឹងឈានដល់ការចាក់គ្រឹះធ្វើរបងថ្មព័ទ្ធជុំវិញបែបនេះ ព្រោះជាទូទៅ រាល់ការប្រែប្រួលសណ្ឋានដីកសិកម្ម ឬដីសាធារណៈរបស់រដ្ឋ តែងតែត្រូវឆ្លងកាត់ការពិនិត្យច្បាប់ទម្លាប់ជាមុនសិន ដើម្បីធានាបាននូវតម្លាភាព និងការការពារបរិស្ថានធម្មជាតិ៕






No comments:
Post a Comment