www.snews-phsasphsacheatnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, August 19, 2026

លោកឧត្តមសេនីយ៍ទោ ស ថេង ចុះត្រួតពិនិត្យ និងពង្រឹងរបៀបរបបការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ នៃស្រុកភ្នំក្រវ៉ាញ


‎ពោធិ៍សាត់៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះតាមដាន ត្រួតពិនិត្យ ណែនាំតម្រង់ទិស និងពង្រឹងរបៀបរបបការងារ ព្រមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិល និងប៉ុស្តិ៍នគរបាលរដ្ឋបាលលាច នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវ៉ាញ។

‎

‎ក្នុងឱកាសនោះ លោកស្នងការបានណែនាំដល់កម្លាំងនគរបាលប៉ុស្តិ៍ឱ្យយកចិត្តទុកដាក់ពង្រឹងការងារផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា និងប្រជាពលរដ្ឋ ដោយផ្តោតលើផលប៉ះពាល់នៃគ្រឿងញៀន ល្បែងស៊ីសង ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព ព្រមទាំងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

‎

‎ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស ថេង ក៏បាននាំយកប្រសាសន៍ណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មកផ្សព្វផ្សាយ និងជំរុញការអនុវត្តជូនដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល។ ទន្ទឹមនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹងការគ្រោងឯកសណ្ឋានបំពេញតួនាទីភារកិច្ច ឱ្យបានត្រឹមត្រូវគ្រប់គ្រាប់ជាប្រចាំ។ ‎រៀបចំផែនការសកម្មភាពការងារប្រចាំថ្ងៃ ដើម្បីឱ្យកម្លាំងមានទិសដៅការងារច្បាស់លាស់។ ថែរក្សាអនាម័យ បរិស្ថាន និងបន្ទប់ទឹកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យស្អាត មានសណ្តាប់ធ្នាប់ និងបរិយាកាសល្អ យកចិត្តទុកដាក់ចុះត្រួតពិនិត្យតាមដាន ធ្វើបច្ចុប្បន្នភាព ស្ថិតិប្រជាពលរដ្ឋចំណូល-ចំណាកស្រុក និងបញ្ជីគ្រប់គ្រងមុខសញ្ញាប្រព្រឹត្តិបទល្មើស។ ជំរុញការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន សកម្មភាពក្មេងទំនើង និងបទល្មើសផ្សេងៗ។ សិក្សាស្វែងយល់ពីឥរិយាបថ និងអត្តចរិតរបស់ជនល្មើស បទល្មើសនិងករណីផ្សេងៗ ដើម្បីបង្កើនប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាប។ ធ្វើការត្រួតពិនិត្យឯកសារបញ្ជាក់អត្តសញ្ញាណ និងគ្រប់គ្រងស្ថិតិជនបរទេស អន្តោប្រវេសន៍ ឱ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ និងបង្ការបទល្មើស Scam Online។ អនុវត្តការងារដោយប្រកាន់ខ្ជាប់នូវតម្លាភាព សុចរិតភាព យុត្តិធម៌ និងមិនលំអៀង។ ពង្រឹងការកសាងបណ្តាញកម្លាំងសម្ងាត់ និងប្រជាពលរដ្ឋល្អ ដើម្បីទទួលបានព័ត៌មានសម្រាប់បម្រើដល់ការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

‎

‎ក្នុងឱកាសនោះផងដែរ លោកស្នងការនគរបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលនីមួយៗ សម្រាប់បម្រើការងារប្រចាំថ្ងៃ និងជាការលើកទឹកចិត្តដល់កម្លាំងនគរបាលឱ្យបន្តបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។

‎

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages