សូមបញ្ជាក់ផងដែលថា ចំពោះការស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សាមីខ្លួនត្រូវភ្ជាប់ឯកសារយោងរួមមាន៖
១-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត។
២-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (បញ្ជាក់នីត្យានុកូលកម្ម) ឬលិខិតបញ្ជាក់ទីលំនៅ។
៣-ប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញជាបព្វជិតក្នុងព្រះពុទ្ធសាសនា ត្រូវភ្ជាប់ឯកសារបន្ថែម៖ ឆាយា ឬសង្ឃដីកា ឬសុទ្ធិបត្រ។ ករណីលាចាកសិក្ខាបទសាមីខ្លួន ត្រូវស្នើសុំប្តូរទិន្នន័យនៅលើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រួមមានរូបថត និងអាសយដ្ឋាន។
ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬ មានសុពលភាពតិចជាង១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទបន្តសុពលភាពឡើងវិញ។
ដោយតម្រូវភ្ជាប់ឯកសារយោងសម្រាប់ស្នើសុំរួមមាន៖
១- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព(ច្បាប់ដើម)។
២-ករណីផ្លាស់ប្តូរអាសយដ្ឋាន សូមភ្ជាប់ឯកសារ(សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ បញ្ជាក់នីត្យានុកូលកម្ម) ឬលិខិតបញ្ជាក់ទីលំនៅ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប











No comments:
Post a Comment