www.snews-phsasphsacheatnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, August 12, 2026

គណៈបញ្ជាការឯកភាពខេត្តកណ្តាល បង្ក្រាបទីតាំង Online Scams មួយកន្លែង រកឃើញជនបរទេស ៦៧នាក់ និងសម្ភារជាច្រើននៅក្រុងសំពៅពូន

(កណ្តាល)៖ គណៈបញ្ជាការឯកភាពខេត្តកណ្តាល បានចុះបង្ក្រាបទីតាំង Online Scams មួយកន្លែង ស្ថិតនៅអគារជួល ៤ជាន់ ចំនួន ១៤០បន្ទប់ ក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ប្រតិបត្តិការនេះ ធ្វើឡើងដោយយោងតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងក្រោមការបញ្ជាផ្ទាល់ដោយលោក គួច ចំរើន អភិបាលខេត្តកណ្តាល។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញជនបរទេសចំនួន ៦៧នាក់ (ស្រី ១២នាក់) និងជនជាតិខ្មែរម្នាក់ (ស្រី)។

ក្រៅពីនេះ ក៏បានរកឃើញសម្ភារសង្ស័យមួយចំនួនធំ រួមមាន កុំព្យូទ័រយួរដៃ (Laptop) ចំនួន ១៩គ្រឿង ទូរស័ព្ទដៃចំនួន ១៨គ្រឿង iPad ០១គ្រឿង និងឧបករណ៍ផ្ទុកទិន្នន័យ (Hard disk) ០១គ្រឿង។

សម្ភារៈទាំងនេះ ត្រូវបានរកឃើញនៅតាមបន្ទប់មួយចំនួន ក្នុងធុងសំរាម និងក្នុងរថយន្តមួយគ្រឿង។

បច្ចុប្បន្ន កម្លាំងផ្នែកជំនាញបាននាំខ្លួនមនុស្សសរុប ៦៨នាក់ ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់។

ក្នុងចំណោមនោះ ជនបរទេសចំនួន ៦៣នាក់ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបញ្ជូនចេញពីកម្ពុជា ចំណែក ៤នាក់ទៀត ត្រូវបានអនុវត្តតាមច្បាប់ដើម្បីផ្តន្ទាទោស។

ប្រតិបត្តិការនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរខេត្តកណ្តាល ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តច្បាប់អន្តោប្រវេសន៍ឱ្យបានម៉ឺងម៉ាត់ ជាពិសេសការបោសសំអាតបទល្មើស Online Scams៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages