www.snews-phsasphsacheatnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, September 7, 2026

អភិបាលខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ចំនួន ១ ១០០គ្រួសារ នៅស្រុកតាលោសែនជ័យ

 ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ គ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ចំនួន ១ ១០០គ្រួសារ ស្ថិតនៅឃុំតាលោ ស្រុកតាលោសែនជ័យ ក្នុងបរិវេណវត្តសុវណ្ណគីរីគង្គាបន់បាន (ហៅវត្តសំសាន្ត)។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយសសាខា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តម បានលើកឡើងថា អំណោយទាំងនេះ ទោះបីមានចំនួនមិនច្រើនក្តី ប៉ុន្តែជាការចូលរួមចំណែកសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងបង្ហាញពីទឹកចិត្តសាមគ្គីភាព មនុស្សធម៌ និងការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលជួបការលំបាក និងងាយរងគ្រោះ ដោយមិនរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ។ ទន្ទឹមនឹងនេះ សូមចូលរួមទប់ស្កាត់ជំងឺឆ្លង និងជំងឺមិនឆ្លង ជាពិសេស សូមឱ្យមាតាបិតា និងអាណាព្យាបាល បន្តអប់រំ និងណែនាំកូនចៅឱ្យចៀសវាងពីគ្រឿងញៀន អំពើហិង្សា និងអបាយមុខផ្សេងៗ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages