www.snews-phsasphsacheatnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, October 30, 2026

កម្ពុជារៀបចំពិធីប្រុងពាលី មុនចាប់ផ្តើមរៀបចំទីតាំងកម្មវិធី «ភូមិហ្វ្រង់កូហ្វូនី» នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងពរជ័យ មុនចាប់ផ្តើមការរៀបចំទីតាំងកម្មវិធី «ភូមិហ្វ្រង់កូហ្វូនី» នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ពិធីប្រុងពាលីនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ក្នុងគោលបំណងសុំសេចក្តីសុខ និងសេចក្តីចម្រើន ដើម្បីឱ្យដំណើរការរៀបចំកម្មវិធីប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ជាមួយគ្នានេះ ពិធីក៏បានបង្ហាញពីការលើកតម្កើង និងការគោរពចំពោះប្រពៃណី ទំនៀមទម្លាប់ និងតម្លៃវប្បធម៌ជាតិខ្មែរ។

សូមជម្រាបថា ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនវត្តបទុមវតី រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាសម្រាប់ផ្សារភ្ជាប់វប្បធម៌ ភាសា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០៕

ប្រភព៖ https://pormeantvonline.blogspot.com/2026/10/blog-post_771.html

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages