www.snews-phsasphsacheatnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, October 30, 2026

៩ខែឆ្នាំ២០២៦ មន្រ្តីអន្តោប្រវេសន៍កម្ពុជាសម្រួលបែបបទជូនពលរដ្ឋ និងរឹតបន្តឹងឈានទៅទប់ស្កាត់ ឃាត់ខ្លួនអ្នកបម្រុងនឹងឆ្លងដែនខុសច្បាប់ជិត៣ពាន់លើក

 


ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានសម្រួលបែបបទចេញទៅធ្វើការស្របច្បាប់នៅក្រៅប្រទេស តាមរយៈក្រុមហ៊ុននានា ជូនប្រជាពលរដ្ឋខ្មែរសរុប៥.៤១០នាក់។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ផ្ដល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។


ក្នុងរយៈពេលដូចគ្នានោះ អគ្គនាយកដ្ឋាន ក៏បានទទួលពលរដ្ឋខ្មែរដែលអាជ្ញាធរបរទេសបញ្ជូនត្រឡប់មកវិញសរុប៥.៥៦៨នាក់ ក្នុងនោះមកពីប្រទេសថៃ៤.៤៧៧នាក់ ម៉ាឡេស៊ី៣៨៧នាក់ ចិន៣៣៤នាក់ សាធារណរដ្ឋកូរ៉េ១៩៩នាក់ សហរដ្ឋអាម៉េរិក៥៦នាក់ វៀតណាម៥៦នាក់ សិង្ហបុរី៣១នាក់ ជប៉ុន១៤នាក់ ហ្វីលីពីន៨នាក់ ឡាវ៣នាក់ និងកាណាដា៣នាក់។ 


ទន្ទឹមគ្នានោះ មន្ត្រីអន្តោប្រវេសន៍កម្ពុជា បានទប់ស្កាត់ពលរដ្ឋខ្មែរ ២១៨នាក់ មិនឱ្យធ្វើដំណើរចាកចេញពីប្រទេស បន្ទាប់ពី សង្ស័យថាពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។


ក្នុងស្មារតីទទួលខុសត្រូវនិងការយកចិត្តទុកដាក់របស់មន្ត្រីនគរបាលប្រចាំការនៅតាមបណ្ដាច្រកទ្វារព្រំដែន ក្នុងរយៈពេល៩ខែដូចគ្នានេះ សមត្ថកិច្ចបានត្រួតពិនិត្យបែបបទចេញ-ចូលប្រទេស យ៉ាងតឹងរឹងបំផុត ហើយជាលទ្ធផល បានរកឃើញបទល្មើសសរុប២.៩២១លើក មានមនុស្ស៥.២៦២នាក់ ស្មើនឹង៩៣សញ្ជាតិ ក្នុងនោះបទល្មើសដែលចូលប្រទេសកម្ពុជា មាន២.២៨៧លើក ស្មើនឹងមនុស្ស៤.២៧១នាក់ មកពី៨៩សញ្ជាតិ។


ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនទៅតុលាការ១០៣នាក់ និងចាត់វិធានការបញ្ជូនត្រឡប់ទៅវិញ៤.១៦៨នាក់។ ចំពោះជនសង្ស័យជាង៤ពាន់នាក់ទៀតនោះ សមត្ថកិច្ចបានរកឃើញជាអាទិ៍ មានឈ្មោះក្នុងបញ្ជីមុខសញ្ញា ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ប្រើប្រាស់ស្ទីកគ័រក្លែងក្លាយ ប្រថាប់ត្រាចេញ ចូលក្លែងក្លាយ ទិន្នន័យលើលិខិតឆ្លងដែនក្លែងក្លាយ ពុំមានគោលបំណងធ្វើដំណើរច្បាស់លាស់ និងលិខិតឆ្លងដែនពុំមានសុពលភាព។


ដោយឡែកបទល្មើសពាក់ព័ន្ធការឆ្លងដែនដោយខុសច្បាប់ចេញពីប្រទេស មាន៦៣៤លើក ស្មើនឹងមនុស្ស៩៩១នាក់ ត្រូវនឹង២០សញ្ជាតិ ក្នុងនោះ មន្ត្រីអន្តោប្រវេសន៍បានឃាត់ដំណើរមិនឱ្យចេញ និងបញ្ជូនទៅតុលាការ២៧០នាក់ ព្រមទាំងបញ្ជូនអ្នកដំណើរមួយចំនួនទៀតដែលត្រូវបានរកឃើញថាជាជនរងគ្រោះឱ្យត្រឡប់ទៅលំនៅឋានវិញមាន៧២១នាក់។ អ្នកពាក់ព័ន្ធទាំងអស់នេះ ត្រូវបានរកឃើញថា មានឈ្មោះក្នុងបញ្ជីមុខសញ្ញា រត់ពន្ធមនុស្ស ពុំមានគោលបំណងច្បាស់លាស់ ស្នាក់នៅលើសទិដ្ឋាការ ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ប្រថាប់ត្រាចេញ-ចូលក្លែងក្លាយ និងមិនមានទិដ្ឋាការចូលមកកម្ពុជាជាដើម។


ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងច្រកទ្វារព្រំដែន បច្ចុប្បន្នអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលប្រទេសកម្ពុជា  Cambodia e-Arrival ប្រព័ន្ធ Cambodia v-Pass ជំនួសការប្រើប្រាស់ត្រាជំនាញឬស្ទីកគ័រ  QRកូដ សម្រាប់អ្នកដំណើរទាំងអស់ ដែលចេញ-ចូលព្រះរាជាណាចក្រកម្ពុជា។ ប្រព័ន្ធនេះកំពុងដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិទាំង៣។ ក្រៅពីនេះ អគ្គនាយកដ្ឋានក៏មានប្រព័ន្ធបច្ចេកវិទ្យានៅតាមប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ មានជាអាទិ៍ ប្រព័ន្ធCBMS ប្រព័ន្ធTMS ដែលមានសមត្ថភាពចាប់យកទិន្នន័យលើលិខិតឆ្លងដែន រូបថត ខ្ចៅដៃ ទិដ្ឋាការ សម្រាប់បម្រើការងារជំនាញស្រាវជ្រាវ និងស្វែងរក៕

thumbnail

ប្រភព៖ https://all-news-friends.blogspot.com/2026/10/blog-post_158.html

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages